Tuesday, July 4, 2017

ជំងឺបង្កឡើងដោយវីរុស

              1>1>1>1>     ជំងឺបង្កឡើងដោយវីរុស (Viral diseases)
              ដំណាំប៉េងប៉ោះតែងតែជួបប្រទះការបំផ្លាញដោយវីរុសច្រើនប្រភេទ ប៉ុន្តែក្នុងចំណោមជំងឺវីរុសទាំងអស់នោះនៅក្នុងប្រទេសកម្ពុជាយើងតែងជួបជំងឺសំខាន់ៗបីគឺ៖
                    1>1>1>1>1>     ជំងឺរួញហើយជ្រៀកស្លឹក (Cucumber mosaic virus)
              ជំងឺប្រភេទនេះតែងបំផ្លាញយ៉ាងខ្លាំងទៅលើដំណាំជាច្រើន ក្នុងនោះក៏មានដំណាំប៉េងប៉ោះផងដែរ ។
                   រោគសញ្ញាបំផ្លាញ
                   តំណាក់កាលលូតលាស់ដំបូងពីអាយុសំណាប រហូតដល់ចេញផ្កា ១០០%  តែងសង្កេតឃើញរោគសញ្ញាលេចឡើងជាបណ្ដើរៗ ដំបូងស្លឹកពិតរបស់ដំណាំប៉េងប៉ោះថ្នាក់ទីមួយមាសភាព ខៀវក្រម៉ៅ គែមស្លឹកមានសភាពជាបំណែកៗ និងខ្ញុល ពេលខ្លះសភាពដូចជាបន្លា ធ្វើឲ្យស្លឹកប្រែពណ៌ទៅជាបៃតងចាស់ពីថ្នក់ដំបូង​ នៅពេលប៉េងប៉ោះចេញផ្កា ១០០% គេពិនិត្យឃើញច្បាស់ស្លឹកទាំងអស់រួញក្រញាញ់បាស់ឡើងលើអាចឲ្យដំណាំចេញផ្កាបាន ប៉ុន្តែមិនមានផ្លែដូចជំងឺវីរុស ដ៏ទៃទៀតឡើយ ហើយដើមដែលកើជំងឺនេះលែងលូតលាស់បន្តទៅទៀត។
              លក្ខខ័ណ្ឌបង្កជំងឺ
              អាកាសធាតុប្រែប្រួលពីត្រជាក់ទៅក្ដៅ សំណើមដីខ្ពស់ កំដៅប្រែប្រួលជាពិសេសភាគរយនៃសមាសធាតុអាសូតខ្ពស់លើសពីសេក្ដីត្រូវការរបស់ដំណាំនាំឲ្យជំងឺនេះមានការកកើតយ៉ាងលឿន ព្រមទាំងឆ្លងពីដើមមួយទៅដើមួយទៀតតាមរយៈចៃ (Aphid) និងអំពើមេកានិចផ្សេងៗ។

              វិធានការបង្កា និងកំចាត់
              ថ្នាលសាបកូនត្រូវបាចជីទ្រាប់បាទប្រភេទ P2O5 មិនត្រូវប្រើជី N ខ្ពស់នៅពេលអាយុកាលដំបូង ។ កំចាត់ភ្នាក់ងារចំលង​ និងដកដើមដែលលេចចេញសញ្ញខុសពីធម្មតាចោល ត្រូវប្រើអាកុលលាបឧបករណ៍កាត់មែក និងស្លឹក ក្រោយពីកាត់មែក ឬស្លឹកនៅដើមណាដែលមានសញ្ញា ខុសពីធម្មតា ។ ប្រើប្រាស់ពូជធន់ និងកំចាត់សត្វល្អិតចង្រៃ (Dr. Lowell L. Black​​  AVRDC,1996)
                   1>1>1>1>2>      ជំងឺរួញស្លឹកពណ៌លឿង (Tomato yellow leaf curl virus)
              ជំងឺនេះគេអាចហៅបានថា ជំងឺរួញត្រួយ វាបំផ្លាញដំណាំច្រើនប្រភេទដូចជា ត្រសក់ ល្ហុង មីឡុង ល្ពៅ ម្ទេស ។ ជំងឺនេះលេចចេញជាលក្ខណៈធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិកភាគខាងត្បូងនៃរដ្ឋ California ក្នុងឆ្នាំ ១៩៦០ ។
              រោគសញ្ញាបំផ្លាញ
              លេចឡើងនៅពេលអាកាសធាតុស្ងួត ធា្លក់ខ្យល់ត្រជាក់ ជាពេលវេលាដែល រុយស និងចៃបៃតងចេញបង្កកំណើត និងបំផ្លាញពេលនោះសញ្ញាបំផ្លាញអាចលេចឡើងជាបណ្ដើរៗ ដំបូងស្លឹកខាងចុងប្រែពណ៌ពីបៃតងទៅពណ៌លឿងខ្ចី ហើយចាប់ផ្ដើមកោងស្លឹកឡើងលើ ហើយរួញជាបណ្ដើរពីលើចុះមកក្រោម ។ ស្លឹកក៏កាន់តែប្រែពណ៌ទៅពណ៌លឿងទាំងស្រុងពេញទូទាំងដើមធ្វើឲ្យទងផ្ការួញ ផ្លែ ឬសលូតលាស់យឺត ចំពោះការផលិតពូជគ្រាប់ពូជស្ពៀត ប៉ុន្តែមិនធ្វើឲ្យប៉េងប៉ោះងាប់ភ្លាមនោះទេ ។
              លក្ខខ័ណ្ឌបង្កជំងឺ
              ការរីកសាយភាយនៃមេរោគនេះយ៉ាងលឿនពីដើមមួយទៅដើមមួយទៀត ដោយភ្នាក់ងារបង្ករោគពិសេស គឺរុយស ចៃអាហ្វីសដ ជញ្ជក់យករុក្ខរសបន្តពីដើមមួយទៅដើមមួយ ហើយអាចបន្សល់ទុកពីរដូវមួយទៅរដូវមួយ ដោយមានរុក្ខជាតិជំរកពិសេសគឺ​ រុក្ខជាតិអំបូរសូឡាណាសេ ។
              វិធានការបង្កា និងកំចាត់
           បំបាត់នៅជំរករបស់ភ្នាក់ងារចំលងរោគ ធ្វើអនាម័យចំការមុនពេលដាំ និងកំពុងលូតដុះលូតលាស់ គ្រម់គ្រង់សំណើម និងសីតុណ្ហភាពដី កាត់បន្ថយការប្រើប្រាស់ជីអាសូត ប្រើប្រាស់ពូជធន់ និងវិធានការណ៍ំគីមីកំចាត់ពពួកចៃ និងរុយស (ធីវ វណ្ណធី ,២០០០)។
                    1>1>1>1>3>     ជំងឺរួញស្លឹកឡើងលើ(Tomato leaf curl mosaic virus)
              ជំងឺប្រភេទនេះភាគច្រើនបំផ្លាញលើដំណាំដូចជា ម្ទេស ត្រប់ ល្ពៅ ត្រឡាច និងសណ្ដែកអង្គុយ។
              រោគសញ្ញបំផ្លាញ
              ដំបូងត្រួយប៉េងប៉ោះប្រែពណ៌ពីបៃតងទៅជាពណ៌លឿងពពាលៗ ហើយសៗគែមស្លឹកពិសេសគឺ នៅពេលប៉េងប៉ោះចាប់ផ្ដើមចេញផ្កាដំបូងរហូតដល់ពេលផ្លែ គឺវាចាប់ផ្ដើមលេចចេញពីស្លឹកផ្នែកខាងលើចាប់រមូលស្លឹកឡើងលើ។ ជំងឺនេះអាចឲ្យប៉េងប៉ោះចេញផ្កា និងផ្លែបាន ប៉ុន្តែផ្លែនោះមានសភាពក្រិន សំបកមិនរាបស្មើ។
              លក្ខខ័ណ្ឌបង្កជំងឺ
              ប្រពភនៃការកើតជំងឺនេះបណ្ដាលមកពីការស្តុកមេរោគនៅក្នុងគ្រាប់ពូជមេបា។ នៅពេលដំណុះចាប់ផ្ដើមមេរោគក៏ចាប់ផ្ដើមជ្រៀតចូលតាមស្នាមរបួស។ ជំងឺនេះអាចចំលងទៅដើមដ៏ទៃទៀត ឬពីចំការមួយទៅចំការមួយទៀតដោយសារអំពើមេកានិចផ្សេងៗដែលជាហេតុធ្វើឲ្យដើមកើតជំងឺទៅប៉ះនឹងដើមមិនកើតជំងឺ លក្ខខ័ណ្ឌចំការធ្លាប់ការបំផ្លាញ អាកាសធាតុក្ដៅ សំណើមបរិយាកាសចុះទាបខ្លាំង។
              វិធានការបង្កា និងកំចាត់
              ការសំអាតស្មៅ និងជំរកភ្នាក់ងារផ្សេងៗ ប្ដូរមុខដំណាំ ជ្រើសរើសរដូវ ការជំរើស និងសំរាំងពូជពីមេបាល្អ ប្រើពូជធន់កំចាត់សត្វល្អិតជាភ្នាក់ងារច្រើនប្រភេទជាពិសេសគឺ​ ចៃ មមាច ទ្រីប​ ត្រាំគ្រាប់ពូជជាមួយ Hydrochloric Acid ៥% ក្នុងកម្រិតសូលុយស្យុង ១/៥ រយៈពេលពី ៣-១០ ម៉ោងមុនពេលបណ្ដុះ ដើម្បីជួយកាត់បន្ថយនូវមេរោគដែលជាប់នឹងគ្រាប់ពូជ។ ឧបករណ៍បណ្ដុះត្រូវបានយកមកត្រាំ ឬលាងសំអាតជាមួយនឹងសូលុយស្យុង Formaldehyde ១% មុនលាយធ្វើការបណ្ដុះ(Tomato IPM in california,1985)

No comments:

Post a Comment

Pages